Breaking News: i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ

លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក

All Stories

Saturday, July 13, 2013

image (1) 
វិទ្យាស្ថាន ​ជាតិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា អិន.ឌី. អាយ (NDI) បាន​រៀបចំ​វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ​២០១៣ នៅ​វត្ត​នគរបាជ័យក្រៅ ក្នុង​ក្រុង​កំពង់ចាម។ វេទិកា​ពិភាក្សា​ដែល​មាន​ការ​ចូលរួម​ពី តំណាង​ គណបក្ស​នយោបាយ​ចំនួន​៥ និង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១.៥០០​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ផង​ដែរ។
វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ក្រោម​ប្រធាន​បទ “ប្រទេស​របស់​អ្នក អនាគត​របស់​អ្នក ជម្រើស​របស់​អ្នក” ត្រូវ​បាន​រៀបចំ​ជា​ពីរ​ជុំ។ ជុំ​ទី១ គឺ​ការ​ពិភាក្សា​ត​ទល់​គ្នា​រវាង​គណបក្ស​គូ​ប្រជែង​ធំៗ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជុំ​ទី២ មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​ចំនួន​បី​ផ្សេង​ទៀត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។
គណបក្ស​ដែល​ត្រូវ​ត​ទល់​គ្នា​ទាំង​ពីរ​ជុំ សុទ្ធ​តែ​ត្រូវ​បាន​ចាប់​ឆ្នោត​ជា​ចៃដន្យ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជុំ​ទី១ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ឆ្នោត​ប៉ះ​ចំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​កិច្ច​ពិភាក្សា​ជុំ​ទី១ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​តំណាង​ដោយ លោក គួយ ប៊ុនរឿន បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម និង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោកស្រី ដាំ ដារិនី។
ដូច​ការ​រំពឹង​ទុក កិច្ច​ពិភាក្សា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​បាន​ធ្វើ​អោយ​អ្នក​ចូលរួម​គ្រប់​គា្ន​មាន​ការ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ថ្លែង​សារ​នយោបាយ និង​ការ​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​បេក្ខជន​ទាំង​ពីរ។
សំណួរ​ដែល​បាន​ចោទ​សួរ​ដោយ​ប្រជាពលរដ្ឋ​ចូលរួម ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អោយ​ជនជាតិ​វៀតណាម បញ្ហា​វាយ​ធ្វើ​បាប​ព្រះសង្ឃ និង​ពលរដ្ឋ អំពើ​ពុក​រលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​អោយ​ក្រុមហ៊ុន​បរទេស ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ វិស័យ​អប់រំ ភាព​អត់​ការងារ​ធ្វើ បញ្ហា​ចំណាក​ស្រុក ជំនួយ​បរទេស ប្រាក់​កម្ចី​បរទេស បញ្ហា​ពន្ធដារ និង​តម្លាភាព​ក្នុង​ការ​ចាយ​វាយ​ថវិកា​រដ្ឋ​ជាដើម។
កិច្ច​ពិភាក្សា​ហាក់​ដូច​ជា​តឹង​សរសៃ​ក​ដាក់​គ្នា​បន្តិច រវាង​បេក្ខជន​តំណាង​រាស្ត្រ និង​អ្នក​គាំទ្រ​របស់​ពួក​គេ ដែរ។ នៅ​ខាង​ក្រោម​វេទិកា ក៏​មាន​កាយ​វិការ​ឌឺដង និង​ការ​ស្រែក​ហ៊ូ​ខ្លាំងៗ​ដាក់​គ្នា​ពី​សំណាក់​អ្នក​គាំទ្រ។
នៅ​នាទី​ចុង​ក្រោយ​សម្រាប់​ការ​ថ្លែង​បិទ​របស់​បេក្ខជន​ទាំង​ពីរ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ដើរ​ចេញ​ពី​វេទិកា បន្ទាប់​ពី​បេក្ខនារី​គណបក្ស​របស់​ពួក​គេ​បាន​ថ្លែង​ចប់ ដោយ​មិន​បាន​រង់ចាំ​ស្តាប់​មតិ​បិទ​របស់​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ហើយ​ប្រការ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ស្រែក​ហ៊ូ​រឹត​តែ​ខ្លាំង​ថែម​ទៀត។
ពលរដ្ឋ​ដែល​ចូលរួម មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​យក​ទង់​គណបក្ស ឬ​ស្លាក​សញ្ញា​គណបក្ស ចូល​តាំង​បង្ហាញ​ក្នុង​វេទិកា​នោះ​ទេ តែ​ពួក​គេ​អាច​ពាក់​អាវ ឬ​មួក​គណបក្ស​ចូល​បាន។ គេ​សង្កេត​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម ភាគ​ច្រើន​បាន​ពាក់​អាវ​គណបក្ស​របស់​ពួក​គេ​តែ​ម្តង។ ចំណែក​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ភាគ​ច្រើន​មិន​បាន​ពាក់​អាវ​គណបក្ស​របស់​ពួក​គេ​ទេ។
ចំណែក​ឯ​កិច្ច​ពិភាក្សា​ក្នុង​ជុំ​ទី២ ដោយ​មាន​ចូលរួម​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ វិញ មាន​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​បាន​ចូលរួម​ស្តាប់។ ហើយ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​នោះ ក៏​ពុំ​សូវ​មាន​អ្នក​ណា​លើក​ដៃ​សួរ​សំណួរ​ច្រើន​ដូច​ក្នុង​ជុំ​ទី​មួយ​នោះ​ ទេ។
ជា​ការ​កត់​សម្គាល់ ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​រៀបចំ​កិច្ច​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​តាំង​ពី​ឆ្នាំ​២០០៣។ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ អិន.ឌី.អាយ នឹង​រៀបចំ​កិច្ច​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​សៀមរាប កំពង់ធំ កំពង់ចាម កណ្ដាល និង​ខេត្ត​តាកែវ។
វេទិកា​បាន​រៀបចំ​ធ្វើ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ រួច​ហើយ។ នៅ​ខេត្ត​កណ្ដាល វេទិកា​ពិភាក្សា​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ កក្កដា និង​នៅ​ខេត្ត​តាកែវ ថ្ងៃ​ទី២០ កក្កដា។ ក្រៅ​ពី​វេទិកា​តាម​ខេត្ត វេទិកា​ពិភាក្សា​ថ្នាក់​ជាតិ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្រុង​ភ្នំពេញ ក្នុង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី១៧ កក្កដា៕
ប្រភពពី RFA

NDI រៀបចំ​វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​កំពង់ចាម

Posted at 10:43 PM |  by sovanmony
លោក​សំ​សាក់ ដុង​ក្រា​ថុក ដែល​លក់​ចេកចៀន​នៅ​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា របស់​ថៃ និយាយថា​លោក​លោក​ពាក់​ឈុត​ព្រះឥន្ទ​ដើម្បី​ទាក់ទាញ​អតិថិជន​។​ ​នៅពេល​បុរស​អាយុ​៥៩​ឆ្នាំ​នេះ​ចាប់ផ្តើម​លក់​ចេកចៀន​នៅ​ផ្សារ​ក្នុង​ឃុំ​ហួ ​រថា​លែ ការបន្ថែម​ឈុត​អាទិទេព​នេះ នឹង​ជួយ​អោយ​​លោក​លក់​កាន់តែ​ដាច់​។​

អតិថិជនឈប់យានជំនិះដើម្បីទិញចេកចៀននិងថតជាមួយទេវតាលក់ចេកចៀន។សំ​សាក់ ដុង​ក្រា​ថុក និយាយថា​លោក​លោក​ពាក់​ឈុត​ព្រះឥន្ទ​ដើម្បី​ទាក់ទាញ​អតិថិជន

​ដូច្នេះ លោក​បាន​សំរេចចិត្ត​ឈ្លៀក​ពាក់​ជា​ព្រះឥន្ទ​ឬ​ទេវតា​នេះ​និង​ដាក់ឈ្មោះ​តូប​ របស់​លោក​ថា​Thevada Kluay Tod ឬ​”​ចេកចៀន​ទេវតា​”​ជាមួយនឹង​អក្សរ​សរសេរថា​”​ឆ្ងាញ់​បំផុត​នៅ​ភព​ទាំងបី គឺ​ឋានសួគ៌ កណ្តាល​និង​ន​រក​”​។​

​គួរអោយកត់សំគាល់​ទៀត​នោះ តូប​នេះ​នៅ​ចំ​ពីមុខ​កន្លែង​កប់ខ្មោច​ជនជាតិ​ចិន​។​
​ដោយ​ចំណាយ​ប្រាក់​តែ​១.៧០០​បាតល់​ សម្លៀក​បំពាក់​នេះ លោក​សំសាក់​បាន​ក្លាយ​ជា​តារា​ប្រចាំ​មូលដ្ឋាន​នោះ​ដោយ​មនុស្សម្នា​​នាំគ្នា ​ឈប់​ទិញ​ចេកចៀន​របស់លោក​និង​ថតរូប​។​
​អតិថិជន​ម្នាក់​បាន​និយាយថា ការ​ស្លៀកពាក់​ដូច្នេះ​វា​ចម្លែក ច្នៃប្រឌិត​និង​លេងសើច​បន្តិច តែ​នំ​របស់​គាត់​ក៏​ឆ្ងាញ់​គួរសម​ដែរ​៕

ប្រភពៈ CEN

ព្រះឥន្ទ​ចុះ​មក​លក់​ចេក​ចៀន​

Posted at 10:33 PM |  by sovanmony
ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង បាន​ត្រៀម​សកម្មជន​ជាង ៤ ម៉ឺន​នាក់ ដើម្បី​ទៅ​ទទួល​លោក​សម​រង្ស៊ី នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។ លោក យឹម សុវណ្ណ បាន​ប្រកាស​យ៉ាង​ដូច្នេះ ក្នុងពេល​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៣​។​

ប្រភពៈ CEN

គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​មនុស្ស​ជាង ៤ ម៉ឺន​នាក់ ទៅ​ទទួល​លោក​សម​រង្ស៊ី នៅ​ថ្ងៃ​ទី​១៩​កក្កដា​

ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា គណបក្សប្រឆាំង បាន​ត្រៀម​សកម្មជន​ជាង ៤ ម៉ឺន​នាក់ ដើម្បី​ទៅ​ទទួល​លោក​សម​រង្ស៊ី នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣​។ លោក យឹម សុវណ្ណ បាន​ប្រកាស​យ៉ាង​ដូច្នេះ ក្នុងពេល​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៣​។​

ប្រភពៈ CEN

Posted at 10:32 PM |  by sovanmony
កំពង់ឆ្នាំង: បុរស​ម្នាក់​ត្រូវ​ចោរ​យក​កាំភ្លើង​ភ្ជង់​ប្លន់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ពេល​ចត​ម៉ូតូ​ក្បែរ​ចិញ្ចើមផ្លូវ ហើយ​ឈរ​សាសង​ជាមួយ​នារី​ខារ៉ាអូខេ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ចូលទៅ​រោងចក្រ​អឹម​និង​វ៉េ ក្នុងភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។
ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​អោយដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់ រួម​និង​មិត្តភក្តិ ៤ នាក់​ទៀត​ជិះ​ម៉ូតូ ២ គ្រឿង​នាំគ្នា​មក​ច្រៀង​ខារ៉ាអូខេ ដែលមាន​យីហោ​៣៣ ក្រោយពី​ច្រៀង​ចប់​មិត្តភក្តិ​បាននាំគ្នា​ទៅផ្ទះ​មុន ចំណែក​រូបគាត់​បាន​នាំ​នារី​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត​ទៅ​ហូប​ប្រហិត នៅពេល​ត្រឡប់មកវិញ​ដល់​មុខ​ខារ៉ាអូខេ ១៦៨ ក៏​ឈប់ សាសង​គ្នា ដោយ​ចត​ម៉ូតូ​ទុក​នៅក្បែ​ចិញ្ចើមផ្លូវ ក្នុងខណៈ​ពេលនោះ​ស្រាប់​តែមាន​ចោរ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មកដល់​ភ្ជង់​ប្លន់​តែម្តង ប៉ុន្តែ​ចោរ​ភ្ជង់​ប្លន់​យកតែ​ម៉ូតូ​មួយគ្រឿង​ប៉ុណ្ណោះ ចំពោះ​ខ្សែ​កមាស​៥​ជី ដែល​គាត់​ពាក់​នៅ​នឹង​ក ពួកចោរ​មិនបាន​យក​ទេ ទំនងជា​ពួកវា​មើលមិនឃើញ​៕
ប្រភពៈ CEN

ចោរយកកាំភ្លើងភ្ជង់ ប្លន់ម៉ូតូទៅបាត់ ពេលកំពុងឈរសារសង ជាមួយនារីខារ៉ាអូខេ

ភ្នំពេញ: រថយន្ត​បើក​បុក​ម៉ូតូ របួសធ្ងន់​បុរស​ម្នាក់ ហើយ​រថយន្ត​នោះបាន​បើក​គេច​បាត់ស្រមោល កាលពី​វេលា​ម៉ោង ១១ និង ១០​នាទី​យប់​ថ្ងៃទី​១៣ កក្កដា ២០១៣ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​ប្រាប់ថា បុរស​រងរបួស​ធ្ងន់​ធ្ង​រ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1A-9110 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កែង​ផ្លូវ​លេខ​៩០ ក៏ត្រូវ​រថយន្ត​ស្តា​រិច ពណ៌​ខ្មៅ អត់​ចាំ​ស្លាក​លេខ ដែល​ធ្វើដំណើរ​ពី​លិច​មក​កើត​តាមផ្លូវ​៩០ បើក​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​។ រថយន្ត​បង្ក​បាន​បើក​ឡើងទៅ​គល់ស្ពាន​ជ្រោយចង្វា​បាត់ស្រមោល​តែម្តង​។ បុរសរងគ្រោះ ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕​

ប្រភពៈ CEN

បើករថយន្តបុកម៉ូតូ របួសធ្ងន់បុរសម្នាក់

Posted at 10:31 PM |  by sovanmony
កំពង់ឆ្នាំង: ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បុក​ប៉ើង​ជិត ៦ ម៉ែត្រ​បណ្តាលអោយ​រងរ​បួស​ធ្ងន់ ពេល​ដើរ​ឆ្លងផ្លូវ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

ស្ត្រី​រងគ្រោះ​ឈ្មោះ រី ស្រី អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​មក​ស្នាក់នៅ​និង​ធ្វើជា​អ្នក​លាងចាន​នៅក្នុង​ភោជនីយដ្ឋាន​មួយ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ ត្រូវបាន​រថយន្ត​ល្បាត​របស់​ប៉ូលិស​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្តកំពង់ឆ្នាំង​។​

ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បានចេញ​ទៅធ្វើ​ការ ដើរ​ឆ្លងផ្លូវ​ទៅ​កន្លែង​ស្នាក់នៅ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង ដែល​បើក​ក្នុង​ល្បឿន​យ៉ង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ស្ត្រី​រងគ្រោះ​ពេញ​មួយ​ទំហឹង ប៉ើង​ជិត ៦ ម៉ែត្រ បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​។ រីឯ​រថយន្ត​បង្ក ក្រោយពី​បុក​ស្ត្រី​រងគ្រោះ​ហើយ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​ស្រ​ម៉ោ​ល​តែម្តង​៕

ប្រភពៈ CEN

ស្រ្តីម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកប៉ើងជិត ៦ ម៉ែត្ររងរបួសធ្ងន់

Posted at 10:29 PM |  by sovanmony
សុខភាព ៖ ការជួយ​ខ្លួនឯង (​សម្រេច​កាម​ដោយ​ខ្លួនឯង​) ជា​ជម្រើស​មួយបែប ​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង បន្ធូរ​ភាព​តានតឹង និង​ចៀសវាង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កាមរោគ ពេល​រួមភេទ​ផ្ទាល់ ​​ជាមួយ​ដៃគូ​ខាងក្រៅ​។​ ​ ទន្ទឹមនឹង​ពេលនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម និង​សំណួរ​ចោទសួរ​ជាច្រើន​ថា តើ​ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់ ​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ​មែនឬ​យ៉ាងណា​? សំណួរ​បែបនេះ មាន​យ៉ាងច្រើន​នៅក្នុង​ប្រអប់​ស្វែងរក​របស់ Google ពេលដែល​អ្នកស្វែងរក​ចម្លើយ​របស់​សំណួរ​នេះ​។​
​តាម ពិត​ទៅ ការជួយ​ខ្លួនឯង គ្មាន​ផលប៉ះពាល់​ដូច​សំណួរ​ចោទ​លើ​នោះទេ​។ នេះ​បើ​យោងតាម​គេហទំព័រ kinseyconfidential.org​។ ប៉ុន្តែ វា​ក៏​អាស្រ័យ​លើ​ថា​តើ អ្នក​ជួយ​ខ្លួនឯង​ញឹកញាប់​ប៉ុណ្ណា​ដែរ​? ​ការជួយ​ខ្លួនឯង​ញឹកញាប់​ពេក ក៏មាន​ផលវិបាក​សំខាន់​ធំៗ​ពីរ​គឺ​៖
១. អសមត្ថភាព​ផ្លូវភេទ​
​ ការ ជួយ​ខ្លួន​ដោយ​ដៃ ឬ​ដោយ​ឧបករណ៍​សិច ពិត​ជាមាន​អារម្មណ៍​ផ្លូវភេទ​ប្លែក​គ្នា​ទាំងស្រុង ពី​ការ​រួមភេទ​ពិតជា​មួយ​ដៃគូ​។ ការជួយ​ខ្លួនឯង​ជាប្រចាំ ឆាប់​ធ្វើ​ឲ្យ​អ្នកសម្រេច​កាម​ក្នុង​រយៈពេល​ខ្លី ដែល​ទម្លាប់​នេះ​នឹង​អាច​ប៉ះពាល់​ដល់​រយៈពេល​អ្នក​ធ្វើបាន ពេល​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ ពោលគឺ​ឆាប់​បាញ់​ទឹកកាម​។​
២. ហានិភ័យ​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត (​ក្រពេញ​ផលិត​ទឹកកាម​ក្នុង​ពងស្វាស​)
​ ក្នុង ការសិក្សា​ចុងក្រោយ​ចេញផ្សាយ​ក្នុង BJU International ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ការជួយ​ខ្លួនឯង​ញឹកញាប់​សម្រាប់​បុរស​វ័យក្មេង (​ខ្ទង់​ជាង ១០ ឆ្នាំ និង​ខ្ទង់ ២០ ឆ្នាំ​) មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ច្រើនជាង​បុរស​មាន វ័យ​ចំណាស់​ជាង​។ ប៉ុន្តែ ការ​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ មិន​នាំ​ឲ្យ​មាន​មហារីក​ប្រូ​ស្ដា​ត​នោះឡើយ​។
​សរុប មក ការជួយ​ខ្លួនឯង​ក្នុង​បរិមាណ​សមស្រប នៅតែ​ជម្រើស​មួយបែប ដើម្បី​សម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​មិន​ប្រថុយ​នឹង​ជំងឺ​កាមរោគ តែបើ​ធ្វើ​ញយ​ដង​ពេក នឹង​នាំ​បញ្ហា​ដល់​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​មិន​ខាន​។ វិធី​ដ៏​ល្អ អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ បើសិន​អ្នកមាន​អារម្មណ៍​ថា ឆាប់​សម្រេច​កាម​ពេក បន្ទាប់ពី​ជួយ​ខ្លួនឯង​។​
ប្រភពៈ វត្តភ្នំ

តើ​ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ​​ មែនឬ​យ៉ាងណា​?

Posted at 10:26 PM |  by sovanmony
Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top