កំពង់ឆ្នាំង: បុរសម្នាក់ត្រូវចោរយកកាំភ្លើងភ្ជង់ប្លន់
ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព
ពេលចតម៉ូតូក្បែរចិញ្ចើមផ្លូវ ហើយឈរសាសងជាមួយនារីខារ៉ាអូខេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០១៣ នៅតាមផ្លូវចូលទៅរោងចក្រអឹមនិងវ៉េ
ក្នុងភូមិត្រពាំងចិក្សា សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ
រូបគាត់ រួមនិងមិត្តភក្តិ ៤ នាក់ទៀតជិះម៉ូតូ ២
គ្រឿងនាំគ្នាមកច្រៀងខារ៉ាអូខេ ដែលមានយីហោ៣៣
ក្រោយពីច្រៀងចប់មិត្តភក្តិបាននាំគ្នាទៅផ្ទះមុន
ចំណែករូបគាត់បាននាំនារីម្នាក់ដែលខ្លួនពេញចិត្តទៅហូបប្រហិត
នៅពេលត្រឡប់មកវិញដល់មុខខារ៉ាអូខេ ១៦៨ ក៏ឈប់ សាសងគ្នា
ដោយចតម៉ូតូទុកនៅក្បែចិញ្ចើមផ្លូវ
ក្នុងខណៈពេលនោះស្រាប់តែមានចោរពីរនាក់
ជិះម៉ូតូមួយគ្រឿងមកដល់ភ្ជង់ប្លន់តែម្តង
ប៉ុន្តែចោរភ្ជង់ប្លន់យកតែម៉ូតូមួយគ្រឿងប៉ុណ្ណោះ
ចំពោះខ្សែកមាស៥ជី ដែលគាត់ពាក់នៅនឹងក ពួកចោរមិនបានយកទេ
ទំនងជាពួកវាមើលមិនឃើញ៕