Breaking News: i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ

លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក

All Stories

Sunday, July 14, 2013

ភ្នំពេញ ៖ យុវជនពីរនាក់ ជាសិស្ស សាលា បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដបង្កពីរគ្រឿង មួយគ្រឿង ម៉ាកហាយឡេនឌ័រ និងមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាម បានបើកបុកម៉ូតូពីរក្រោយ រួចអូសជាច្រើន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលយុវជនទាំងពីរនាក់ កំពុងជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BU-7998 លើ កំណាត់ ផ្លូវជាតិលេខ១ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដហាយឡេនឌ័រ បើកបុកពីក្រោយ បណ្ដាលឱ្យជនរងគ្រោះទាំងពីរដួលនៅលើ ផ្លូវ ។ ភ្លាមៗនោះ ស្រាប់តែរថយន្ដឆ្លាម ដែលជាបក្ខពួករបស់រថយន្ដហាយឡេនឌ័រ បានធ្វើដំណើរមកពីក្រោយក៏បុកនិងអូសជន រងគ្រោះជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។
ក្រោយបង្កគ្រោះថ្នាក់ចរាចររថយន្ដបានបើករត់រហូតដល់ផ្សារគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ប៉ុន្ដែពេលទៅដល់អ្នកបើករថយន្ដកាមរីឆ្លាម បានទុករថយន្ដចោល រួចហើយរត់ឡើងជិះរថយន្ដហាយឡេនឌ័រ គេចខ្លួនបាត់ទៅ ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា រថយន្ដឆ្លាម ដែលជនបង្កបន្សល់ទុកនៅ មុខផ្សារគគីរខាងលើនេះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6254 ដោយឡែករថយន្ដហាយឡេនឌ័រ ដែលគេចខ្លួននោះ មិនពាក់ស្លាកលេខ។
បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ទី១ឈ្មោះថ្លាង សុបិន អាយុ១៧ឆ្នាំ មុខរបរ ជាសិស្ស រស់នៅភូមិយកបាត្រ សង្កាត់ក្បាល កោះ ខណ្ឌមានជ័យ និងទី២ ឈ្មោះវ៉ាន់ រតនា អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមាន ជ័យ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារអោបយំសោកយ៉ាង អាលោះអាល័យជាទីបំផុត ។

ដោយ ដើមអម្ពិល

រថយន្ដ​ហាយ​ឡេនឌ័រ និង​រថយន្ដ​ឆ្លាម បក្ខ​ពួក​តែ​មួយ បុក​ម៉ូតូ​ពី​ក្រោយ​ ស្លាប់​ពីរ​នាក់ (មាន​វិដេអូ)

Posted at 4:43 AM |  by Unknown
កាលពីលើកមុន Khmer-note ធ្លាប់បាន​ចុះផ្សាយ​រួចម្តង​មកហើយ​អំពី​អត្ថបទ ខ្មោចលងក្នុងបន្ទប់ទឹក ភ័យបះសក់ ឥឡូវនេះ​មានការ​លេងពញ្ញាក់អារម្មណ៍មួយ​ទៀតហើយ គឺខ្មោចលងចេញពីទូរទស្សន៍វិញម្តង។ បុរសម្នាក់ឈ្មោះ James Williams បានរៀបចំធ្វើ​ជា​ខ្មោច​ពញ្ញាក់មិត្តស្រីរបស់គាត់ ដោយធ្វើត្រាបតាមរឿង Samara ជារឿងខ្មោច ដែលលូនចេញពីទូរទស្សន៍ដើរលងមនុស្ស។ លោក Williiams បានយកស្រោមដៃជ័រ ប៉េងប៉ោង ក្រដាស និងសំលៀកបំពាក់ចាស់ៗ មកតុបតែងធ្វើជាខ្មោច ​ហើយចងព្យួរភ្ជាប់​នឹង​ទូរទស្សន៍​មុខ​មិត្ត​ ស្រីគាត់ដែលកំពុងតែដេកលក់យ៉ាងស្រួល។ គាត់បានស្រែកអោយមិត្តស្រីគាត់ភ្ញាក់ គ្រាន់តែភ្ញាក់​ភ្លាម​ស្រ្តី​នោះ​យំស្រែកស្ទើរ​គាំងបេះដូង ដោយសារតែភ័យខ្លាំងពេក។ បើចង់ដឹងច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពៈ Khmer-Note

វីដេអូ៖ ខ្មោចចេញពីទូរទស្សន៍​លង ភ័យ​ស្ទើរ​លួស​ព្រលឹង

Posted at 2:27 AM |  by Unknown
វីដេអូមួយ ត្រូវបានបង្ហោះចូលទៅក្នុង YouTube កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ ដោយ វីដេអូនេះ បានបង្ហាញពី សកម្មភាពរាំ ដ៏ចំលែក របស់នារីម្នាក់ ដែលមើលទៅមិនដឹង ជារាំ តាមក្បាច់អ្វីនោះឡើយ។
វីដេអូដែលមានរយៈពេល ជិត២នាទីនេះ ត្រូវបានអោយដឹងថា មានប្រភពមកពី ប្រទេសចិន ហើយវីដេអូនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ពី អ្នកដែលបាន ទស្សនា ជាច្រើននាក់ ដោយ ភាគច្រើន ពួកគេ មានការភ្ញាក់ផ្អើល ទៅនឹង ក្បាច់រាំថ្មី របស់ នារីម្នាក់នេះ ព្រោះថា នាងរាំ ពិតជាប្លែកខុសគេ និង មានតែមួយ គ្មានពីរ។
ចង់ដឹងអោយកាន់តែច្បាស់ ថាតើនាងរាំ គួរអោយ ចម្លែកយ៉ាងណា សូមប្រិយមិត្តទៅទស្សនា វីដេអូ ខាងក្រោម ទាំងអស់គ្នា៖

តើនារីម្នាក់នេះ កំពុងតែរាំ ក្បាច់ចម្លែកអ្វីហ្នឹង? (មានវីដេអូ)

វីដេអូមួយ ត្រូវបានបង្ហោះចូលទៅក្នុង YouTube កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ ដោយ វីដេអូនេះ បានបង្ហាញពី សកម្មភាពរាំ ដ៏ចំលែក របស់នារីម្នាក់ ដែលមើលទៅមិនដឹង ជារាំ តាមក្បាច់អ្វីនោះឡើយ។
វីដេអូដែលមានរយៈពេល ជិត២នាទីនេះ ត្រូវបានអោយដឹងថា មានប្រភពមកពី ប្រទេសចិន ហើយវីដេអូនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ពី អ្នកដែលបាន ទស្សនា ជាច្រើននាក់ ដោយ ភាគច្រើន ពួកគេ មានការភ្ញាក់ផ្អើល ទៅនឹង ក្បាច់រាំថ្មី របស់ នារីម្នាក់នេះ ព្រោះថា នាងរាំ ពិតជាប្លែកខុសគេ និង មានតែមួយ គ្មានពីរ។
ចង់ដឹងអោយកាន់តែច្បាស់ ថាតើនាងរាំ គួរអោយ ចម្លែកយ៉ាងណា សូមប្រិយមិត្តទៅទស្សនា វីដេអូ ខាងក្រោម ទាំងអស់គ្នា៖

Posted at 2:25 AM |  by Unknown
អាមេរិក៖ នេះគឺជារឿងដ៏​ចំលែកមួយ ដែលបុរស​ម្នាក់បានធ្វើ​ការសាករូប​ពេញដងខ្លួន និងមុខដូចសត្វខ្លាដំបង។ បុរសម្នាក់នេះមាន​ឈ្មោះ Larry Da Leopard រស់នៅក្នុងទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក បានធ្វើការសាករូបក្រឡាដូចសត្វខ្លាដំបង​តាំងពី​ក្បាល​ដល់​ចុង​ជើង ដែលរូបសាកនោះមានចំនួនច្រើនជាង១០០០រូបទៅទៀត។ លោក Leopard បាននិយាយថា គាត់​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ និងថវិការជាច្រើនលើការសាករូបនេះ ប៉ុន្តែទោះជាយ៉ាងណារូបសាកនៅមិនទាន់គ្រប់គ្រាន់ទេ​សំរាប់​គាត់។ លោក​នឹង​ធ្វើ​ការ​សាក​ រូបបន្ថែមទៀតរហូតដល់រូបរាងកាយរបស់គាត់មើលទៅសត្វខ្លាដំបង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះការ​​សាក​រូប​របស់គាត់?
ប្រភពៈ Khmer-Note

បុរសម្នាក់សាកពេញខ្លួន​ដូច​សត្វ​ខ្លា​ដំបង

Posted at 2:22 AM |  by Unknown
អង់គ្លេស: ប្រភពព័ត៌មានពី គេហទំព័រ mirror.co.uk បានឲ្យ ដឹងថា បុរសម្នាក់បាននិយាយថា ខ្លួននឹងធ្វើរឿងដ៏អស្ចារ្យមួយ ប្រសិនបើកីឡាករ ដែលគាត់ពេញចិត្ត បានឈ្នះការប្រកួតកីឡា និងទទួលបានពានរង្វាន់។
លោក Will Hiron ជាអ្នកគាំទ្រកីឡាករលេង Tennis ម្នាក់ឈ្មោះ Andy Murray អាយុ២៧ឆ្នាំ បានសន្យាបង្កើ តរឿងមួយដ៏ចម្លែកនោះ គឺគាត់ពិតជាបានធ្វើមែន។ នៅពេល កីឡាករ Andy Murray បានទទួលជោគជ័យ បុរសម្នាក់នេះ បានទៅសាក់រូបកីឡាករនេះ កាន់ពានរង្វាន់នៅលើ កំប៉េះគូថរបស់គាត់ និងបង្ហាញឲ្យ គេឃើញ ជាសាធារណៈទៀតផង៕
ប្រភពៈ LookingToday

គាំទ្រខ្លាំងពេក..សាក់រូប កីឡាករសំណប់ចិត្តទទួល បានជ័យជំនះលើកំប៉េះគូថ

អង់គ្លេស: ប្រភពព័ត៌មានពី គេហទំព័រ mirror.co.uk បានឲ្យ ដឹងថា បុរសម្នាក់បាននិយាយថា ខ្លួននឹងធ្វើរឿងដ៏អស្ចារ្យមួយ ប្រសិនបើកីឡាករ ដែលគាត់ពេញចិត្ត បានឈ្នះការប្រកួតកីឡា និងទទួលបានពានរង្វាន់។
លោក Will Hiron ជាអ្នកគាំទ្រកីឡាករលេង Tennis ម្នាក់ឈ្មោះ Andy Murray អាយុ២៧ឆ្នាំ បានសន្យាបង្កើ តរឿងមួយដ៏ចម្លែកនោះ គឺគាត់ពិតជាបានធ្វើមែន។ នៅពេល កីឡាករ Andy Murray បានទទួលជោគជ័យ បុរសម្នាក់នេះ បានទៅសាក់រូបកីឡាករនេះ កាន់ពានរង្វាន់នៅលើ កំប៉េះគូថរបស់គាត់ និងបង្ហាញឲ្យ គេឃើញ ជាសាធារណៈទៀតផង៕
ប្រភពៈ LookingToday

Posted at 2:15 AM |  by Unknown
S_0206
កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា បន្ទាប់ពីស្ងប់ស្ងាត់ អស់រយៈពេល ១ឆ្នាំមក ពេលនេះ ក្រុមតារាចម្រៀងស្រីល្បី និងកំពុងពេញនិយម 2NE1 បានត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ដែលមានចំណងជើងថា “Falling In Love”។
ជាមួយនឹងការវិលត្រឡប់ មកវិញនេះ ក្រុម 2NE1 សង្ឃឹមយ៉ាងមុតមាំថា បទចម្រៀងថ្មីនេះ នឹងទទួលបានការគាំទ្រ ខ្លាំងពីទស្សនិកជន ដូចបទចម្រៀង មុនៗដែរ ព្រោះថាបទចម្រៀងថ្មីនេះ មានភាពរស់រវើក និងការលេងស្ទីលថ្មី របស់ស្រីស្អាតទាំង ៤៕

ប្រភពពី៖ Looking Today

ក្រោយ​បាត់​វត្តមាន១ឆ្នាំ ក្រុម 2NE1 ចេញ​បទ​ថ្មី “Falling In Love” (Video Inside)

S_0206
កូរ៉េ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយបានឲ្យដឹងថា បន្ទាប់ពីស្ងប់ស្ងាត់ អស់រយៈពេល ១ឆ្នាំមក ពេលនេះ ក្រុមតារាចម្រៀងស្រីល្បី និងកំពុងពេញនិយម 2NE1 បានត្រឡប់មកវិញ ជាមួយនឹងបទចម្រៀងថ្មី ដែលមានចំណងជើងថា “Falling In Love”។
ជាមួយនឹងការវិលត្រឡប់ មកវិញនេះ ក្រុម 2NE1 សង្ឃឹមយ៉ាងមុតមាំថា បទចម្រៀងថ្មីនេះ នឹងទទួលបានការគាំទ្រ ខ្លាំងពីទស្សនិកជន ដូចបទចម្រៀង មុនៗដែរ ព្រោះថាបទចម្រៀងថ្មីនេះ មានភាពរស់រវើក និងការលេងស្ទីលថ្មី របស់ស្រីស្អាតទាំង ៤៕

ប្រភពពី៖ Looking Today

Posted at 1:50 AM |  by sovanmony
សហគ្រិន​ជនជាតិ​ចិនវ័យ ២៥ឆ្នាំ​​ រក​ស៊ី​បណ្តាក់​ទុន​នៅ​ប្រទេស​សិង្ហបុរី​ លោក Eric Xu កាល​ពី​ថ្ងៃសៅរ៍ ​សប្តាហ៍​មុន​ បាន​ចំណាយ​ប្រាក់​​អស់​ជាង​ ៨​ ពាន់​ដុល្លារ​សម្រាប់​ភេសជ្ជៈ​៥០​ដប​ ហើយ​​ឈ្នះ​ឱកាស​ថើប​តារា​សម្តែង ​តារា​បង្ហាញ​ម៉ូដ​​ល្បី​ភាពសិចស៊ី​​ជនជាតិ​ចិន​នាង​ Gan Lulu
លោក Eric ជា​អតិថិជន​ម្នាក់​ក្នុង​ចំណោម​អតិថិជន​ ៥០០​នាក់​ ទៅ​កម្សាន្ត​​នៅ​ក្លឹប​រាត្រី​ Lava ព្រោះ​ចង់​ជួប​តារា​ម៉ូដែល​ស៊ិចស៊ី​វ័យ​ ២៧ ឆ្នាំ Gan Lulu ដោយ​ផ្ទាល់​។ ក្លឹបរាត្រី Lava ប្រទេស​សិង្ហបុរី​បាន​ចំណាយ​ទឹក​ប្រាក់​ ៤​ម៉ឺន​ដុល្លារ​អញ្ជើញ Gan Lulu មក​បង្ហាញ​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​មាន​​វ័យ​​ចន្លោះ​ពី​​ជាង ​២០​ ទៅ​​ជាង​ ៣០​ឆ្នាំ​។ អ្វី​ដែល​ពិសេស​បំផុត​សម្រាប់​ការ​ទៅ​កម្សាន្ត​​នៅ​ក្លឹប​ Lava នា​រាត្រី​នោះ​ គឺ​អ្នក​ចំណាយ​អស់​ទឹក​ប្រាក់​ច្រើន​បំផុត​អាច​ថើប​ Gan Lulu នៅ​លើ​ឆាក​បាន​ ១០​វិនាទី​។
នៅ​ទី​បំផុត​លោក​ Eric ត្រូវ​បាន​ជ្រើសរើស។​ ​លោក​ក៏​ឡើង​លើ​ឆាក​ ឱប​ចង្កេះ​ Gan Lu Lu បន្ទាប់​មក​ចាប់​មុខ ហើយ​​ថើប​​​​មាត់​នាង។ ដោយ​សារ ​​Gan Lulu មាន​ការ​ខ្មាស់អៀន​លោក Eric ថើប​នាង​បាន​តែ ​៥​វិនាទី​ប៉ុណ្ណោះ ​នាង​ក៏​ថយ​ក្រោយ​។ ក្រោយ​ការ​ថើប​តារា​សម្តែង​ស្រី​រូប​នេះ​បាន​សម្តែង​មតិ​ថា៖ “នៅ​ប្រទេស​ចិន ​ខ្ញុំ​មិន​ដែល​ធ្វើ​បែប​នេះ​ទេ​ ប្រជាជន​សិង្ហបុរី​ប្រហែល​មាន​គំនិត​ទូលំទូលាយ​ជាង​ប្រជាជន​ប្រទេស​ខ្ញុំ​ ដរាប​មនុស្ស​ទាំងអស់​សប្បាយ​នឹង​ការ​លេង​ហ្គេម​ ខ្ញុំ​យល់​ថា​ជា​រឿង​ល្អ​”។
ចំណែក​លោក​ Eric វិញ​ក៏​បាន​និយាយ​ដែរ​ថា​ ៖​ ”ខ្ញុំ​យល់​ថា​សម​នឹង​តម្លៃ​ហើយ​ព្រោះ​ Gan Lulu ល្បីល្បាញ​ណាស់​នៅ​ប្រទេស​ចិន​តែ​ខ្ញុំ​នឹង​មិន​សេពគប់​នាង​ក្នុង​ជីវិត​ពិត ​ទេ ​ព្រោះ​នាង​ជា​តារា​ ដូច្នេះ​សម្រាប់​​ពួកយើង​គ្មាន​​ពេល​វេលា​ឯកជន​ទេ”។
នៅ​រាត្រី​នោះ​ Gan Lulu បាន​ច្រៀង​ចម្រៀង​បីបទ​នៅ​ក្នុង ​Album ថ្មី​មាន​ចំណង​ជើង​ថា​ Xiao San ឬ​ ”ជន​ទីបី​” ហើយ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​និសិ្សត ​និង​យុវវ័យ​ក្មេងៗ​ជនជាតិ​ចិន​ដែល​ទៅ​សិក្សា ​និង​ធ្វើការ​នៅ​ប្រទេស​សិង្ហបុរី​៕

លោក Eric Xu កំពុងថើបមាត់ នាង Gan Lulu

បុរស​ម្នាក់​ចំណាយ​ ៨ ពាន់​ដុល្លារ​ដើម្បី​បឺត​មាត់ Gan Lulu ៥ វិនាទី (វីដេអូ)

Posted at 1:34 AM |  by sovanmony
Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top