Breaking News: រថភ្លើង ធ្លាក់ផ្លូវនៅបារំាង ស្លាប់យ៉ាង ហោចណាស់ ០៦នាក់ « i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ


លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក


Saturday, July 13, 2013

រថភ្លើង ធ្លាក់ផ្លូវនៅបារំាង ស្លាប់យ៉ាង ហោចណាស់ ០៦នាក់

Posted by sovanmony  |  at  10:20 PM

ប៉ារីស៖ យ៉ាងហោចណាស់ មនុស្សចំនួន ០៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីរថភ្លើងមួយ ខ្សែក្រឡាប់ចេញពីផ្លូវ នៅភាគខាងត្បូងទីក្រុង ប៉ារីស ប្រទេស បារំាង កាលពីល្ងាចថ្ងៃសុក្រ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៣ រថភ្លើងដែលក្រឡាប់ធ្លាក់ ផ្លូវនោះ ធ្វើដំណើរពីទីក្រុង ប៉ារីស ឆ្ពោះទៅទីក្រុង លីម៉ុង ប្រទេស បារំាង បន្ទាប់មកបានភ្លាត់ចេញពីផ្លូវ និងប៉ះ ទង្គិចជាមួយកន្លែងឈររង់ចំារថភ្លើង នៅស្ថានីយ ប្រឺទីនី សួអក់ នៅម៉ោងប្រហែល ០៥ និង១៥នាទីល្ងាច ដែល មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីភាគខាងត្បុងទីក្រុង ប៉ារីស។
យោងតាមប្រតិបត្តិករអយស្ម័យយានជាតិបារំាង SNCF បានឲ្យដឹងថា អ្នកដំណើរចំនួន ៣៧០នាក់ នៅលើរថភ្លើងនោះ ហើយអ្នកដំណើរចំនួន ០៦នាក់ បានស្លាប់ក្នុងឧប្បតិហេតុនោះ។
ពាក់ព័ន្ធនឹងឧប្បតិហេតុគ្រោះថ្នាក់នេះដែរ ប្រធានាធិបតីបារំាងលោក ហ្រ្វង់ស្វ័រ ហូឡង់ បានទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ និងបានប្តេជ្ញាថា នឹងបើកការស៊ើបអង្កេតចំនួនបីផ្សេងគ្នា រកមូលហេតុពិតដែលនាំឲ្យមានឧប្បតិហេតុនេះកើតឡើង។ ការស៊ើបអង្កេតទំាងបីនោះរួមមាន ទីមួយជាការស៊ើបអង្កេតធ្វើឡើងដោយប៉ូលិស ទីពីរ ជាការស៊ើបអង្កេតដោយក្រសួងដឹកជញ្ជូន និងទីបី ដោយSNCF។
លោក ហូឡង់ បាននិយាយថា «ក្នុងករណីនេះ យើងគួរតែជៀសវាងការសន្មតណាមួយដែលមិនចាំបាច់ ហើយហេតុការណ៍អ្វីដែលនឹងកើតមានឡើងដោយ យថាហេតុ ដែលនឹងត្រូវដឹងច្បាស់ រួមទំាងការសន្និដ្ឋានទូទៅ ដែលនឹងត្រូវសន្មតយក»។
ជាមួយគ្នានោះដែរ ក្រុមប្រតិបត្តិការជួយសង្គ្រោះ កំពុងចាប់ផ្តើមឡើងដើម្បីជួយសង្គ្រោះ ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ម៉ាន់នូអែល វ៉ាល់ បាននិយាយថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង។
គួរបញ្ជាក់ផងដែរថា ក្នុងឧប្បតិហេតុរថភ្លើងធ្លាក់ផ្លូវនេះ ជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់មួយ ចាប់តំាងពីឆ្នាំ១៩៨៨ នៅពេលដែលរថភ្លើងមួយខ្សែ បានបុកជាមួយនឹងស្ថានីយរថភ្លើង ហ្គាដឺលីយ៉ុង ក្នុងទីក្រុង ប៉ារីស បណ្តាលឲ្យមានអ្នកស្លាប់ ៥៦នាក់៕
ប្រភពៈ ដើមអម្ពិល

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top