Breaking News: ព្រះឥន្ទ​ចុះ​មក​លក់​ចេក​ចៀន​ « i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ


លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក


Saturday, July 13, 2013

ព្រះឥន្ទ​ចុះ​មក​លក់​ចេក​ចៀន​

Posted by sovanmony  |  at  10:33 PM

លោក​សំ​សាក់ ដុង​ក្រា​ថុក ដែល​លក់​ចេកចៀន​នៅ​ខេត្ត​ណា​ខន រ៉ា​ត​ចា​ស៊ី​ម៉ា របស់​ថៃ និយាយថា​លោក​លោក​ពាក់​ឈុត​ព្រះឥន្ទ​ដើម្បី​ទាក់ទាញ​អតិថិជន​។​ ​នៅពេល​បុរស​អាយុ​៥៩​ឆ្នាំ​នេះ​ចាប់ផ្តើម​លក់​ចេកចៀន​នៅ​ផ្សារ​ក្នុង​ឃុំ​ហួ ​រថា​លែ ការបន្ថែម​ឈុត​អាទិទេព​នេះ នឹង​ជួយ​អោយ​​លោក​លក់​កាន់តែ​ដាច់​។​

អតិថិជនឈប់យានជំនិះដើម្បីទិញចេកចៀននិងថតជាមួយទេវតាលក់ចេកចៀន។សំ​សាក់ ដុង​ក្រា​ថុក និយាយថា​លោក​លោក​ពាក់​ឈុត​ព្រះឥន្ទ​ដើម្បី​ទាក់ទាញ​អតិថិជន

​ដូច្នេះ លោក​បាន​សំរេចចិត្ត​ឈ្លៀក​ពាក់​ជា​ព្រះឥន្ទ​ឬ​ទេវតា​នេះ​និង​ដាក់ឈ្មោះ​តូប​ របស់​លោក​ថា​Thevada Kluay Tod ឬ​”​ចេកចៀន​ទេវតា​”​ជាមួយនឹង​អក្សរ​សរសេរថា​”​ឆ្ងាញ់​បំផុត​នៅ​ភព​ទាំងបី គឺ​ឋានសួគ៌ កណ្តាល​និង​ន​រក​”​។​

​គួរអោយកត់សំគាល់​ទៀត​នោះ តូប​នេះ​នៅ​ចំ​ពីមុខ​កន្លែង​កប់ខ្មោច​ជនជាតិ​ចិន​។​
​ដោយ​ចំណាយ​ប្រាក់​តែ​១.៧០០​បាតល់​ សម្លៀក​បំពាក់​នេះ លោក​សំសាក់​បាន​ក្លាយ​ជា​តារា​ប្រចាំ​មូលដ្ឋាន​នោះ​ដោយ​មនុស្សម្នា​​នាំគ្នា ​ឈប់​ទិញ​ចេកចៀន​របស់លោក​និង​ថតរូប​។​
​អតិថិជន​ម្នាក់​បាន​និយាយថា ការ​ស្លៀកពាក់​ដូច្នេះ​វា​ចម្លែក ច្នៃប្រឌិត​និង​លេងសើច​បន្តិច តែ​នំ​របស់​គាត់​ក៏​ឆ្ងាញ់​គួរសម​ដែរ​៕

ប្រភពៈ CEN

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top