ភ្នំពេញ ៖ យុវជនពីរនាក់ ជាសិស្ស សាលា បានស្លាប់ភ្លាមៗ
នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដបង្កពីរគ្រឿង មួយគ្រឿង ម៉ាកហាយឡេនឌ័រ
និងមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាម បានបើកបុកម៉ូតូពីរក្រោយ រួចអូសជាច្រើន
កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣
ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលយុវជនទាំងពីរនាក់
កំពុងជិះម៉ូតូធុនធំមួយគ្រឿង ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BU-7998 លើ
កំណាត់ ផ្លូវជាតិលេខ១ ស្រាប់តែដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ដហាយឡេនឌ័រ
បើកបុកពីក្រោយ បណ្ដាលឱ្យជនរងគ្រោះទាំងពីរដួលនៅលើ ផ្លូវ ។ ភ្លាមៗនោះ
ស្រាប់តែរថយន្ដឆ្លាម ដែលជាបក្ខពួករបស់រថយន្ដហាយឡេនឌ័រ
បានធ្វើដំណើរមកពីក្រោយក៏បុកនិងអូសជន រងគ្រោះជាច្រើនម៉ែត្រ
បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។
ក្រោយបង្កគ្រោះថ្នាក់ចរាចររថយន្ដបានបើករត់រហូតដល់ផ្សារគគីរ
ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ប៉ុន្ដែពេលទៅដល់អ្នកបើករថយន្ដកាមរីឆ្លាម
បានទុករថយន្ដចោល រួចហើយរត់ឡើងជិះរថយន្ដហាយឡេនឌ័រ គេចខ្លួនបាត់ទៅ ។
យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា រថយន្ដឆ្លាម ដែលជនបង្កបន្សល់ទុកនៅ
មុខផ្សារគគីរខាងលើនេះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6254
ដោយឡែករថយន្ដហាយឡេនឌ័រ ដែលគេចខ្លួននោះ មិនពាក់ស្លាកលេខ។
បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ទី១ឈ្មោះថ្លាង សុបិន អាយុ១៧ឆ្នាំ មុខរបរ
ជាសិស្ស រស់នៅភូមិយកបាត្រ សង្កាត់ក្បាល កោះ ខណ្ឌមានជ័យ និងទី២ ឈ្មោះវ៉ាន់
រតនា អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅ ជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមាន
ជ័យ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារអោបយំសោកយ៉ាង អាលោះអាល័យជាទីបំផុត ។
ដោយ ដើមអម្ពិល
មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ
|
លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក
|
00:01
00:33
Update Required
To play the media you will need to either update your browser to a recent version or update your Flash plugin.
Sunday, July 14, 2013
Browse: Home
ពត៌មានជាតិ
រថយន្ដហាយឡេនឌ័រ និងរថយន្ដឆ្លាម បក្ខពួកតែមួយ បុកម៉ូតូពីក្រោយ ស្លាប់ពីរនាក់ (មានវិដេអូ)
រថយន្ដហាយឡេនឌ័រ និងរថយន្ដឆ្លាម បក្ខពួកតែមួយ បុកម៉ូតូពីក្រោយ ស្លាប់ពីរនាក់ (មានវិដេអូ)
Posted by Unknown |  at 4:43 AM
Tags: ដំណឹងថ្មីៗ, ពត៌មានជាតិ
About the Author
Write admin description here..
Get Updates
Subscribe to our e-mail newsletter to receive updates.
Share This Post
Related posts
ចុច like ដើម្បីទទួលបានព៌តមានថ្មីរាល់ថ្ងៃ
ព៌តមានជាតិថ្មីៗទាន់ហេតុការណ៏
ក្រោកឈរឡើងប្រឆាំងអំពើរជួញដូរកុមារ
-
តារាស្រី ស្អាតៗលំដាប់ពិភពលោក១១រូប ដែលបានដេកជាមួយកីឡាករល្បី Ronald
-
ស្ត្រីម្នាក់បានរងរបួសភ្លៅយ៉ាងធ្ងន់ធ្ងរ ដោយសារទូរស័ព្ទរបស់នាងផ្ទុះ
-
បុរសម្នាក់សាកពេញខ្លួនដូចសត្វខ្លាដំបង
-
ព្រះឥន្ទចុះមកលក់ចេកចៀន
-
បុរសម្នាក់ចំណាយ ៨ ពាន់ដុល្លារដើម្បីបឺតមាត់ Gan Lulu ៥ វិនាទី (វីដេអូ)
-
ចោរយកកាំភ្លើងភ្ជង់ ប្លន់ម៉ូតូទៅបាត់ ពេលកំពុងឈរសារសង ជាមួយនារីខារ៉ាអូខេ
-
ក្រោយបាត់វត្តមាន១ឆ្នាំ ក្រុម 2NE1 ចេញបទថ្មី “Falling In Love” (Video Inside)
-
តើនារីម្នាក់នេះ កំពុងតែរាំ ក្បាច់ចម្លែកអ្វីហ្នឹង? (មានវីដេអូ)
-
គាំទ្រខ្លាំងពេក..សាក់រូប កីឡាករសំណប់ចិត្តទទួល បានជ័យជំនះលើកំប៉េះគូថ
-
កែវ វាសនា អស់សំណើច នឹងដំណឹងស្នេហ៍និស្សិតវ័យក្មេង
Popular Posts
Blogger template. Proudly Powered by Blogger.