Breaking News: ស្រ្តីម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកប៉ើងជិត ៦ ម៉ែត្ររងរបួសធ្ងន់ « i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ


លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក


Saturday, July 13, 2013

ស្រ្តីម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកប៉ើងជិត ៦ ម៉ែត្ររងរបួសធ្ងន់

Posted by sovanmony  |  at  10:29 PM

កំពង់ឆ្នាំង: ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បុក​ប៉ើង​ជិត ៦ ម៉ែត្រ​បណ្តាលអោយ​រងរ​បួស​ធ្ងន់ ពេល​ដើរ​ឆ្លងផ្លូវ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

ស្ត្រី​រងគ្រោះ​ឈ្មោះ រី ស្រី អាយុ​៤៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ប្រក ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​មក​ស្នាក់នៅ​និង​ធ្វើជា​អ្នក​លាងចាន​នៅក្នុង​ភោជនីយដ្ឋាន​មួយ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ ត្រូវបាន​រថយន្ត​ល្បាត​របស់​ប៉ូលិស​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្តកំពង់ឆ្នាំង​។​

ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បានចេញ​ទៅធ្វើ​ការ ដើរ​ឆ្លងផ្លូវ​ទៅ​កន្លែង​ស្នាក់នៅ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង ដែល​បើក​ក្នុង​ល្បឿន​យ៉ង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បុក​ស្ត្រី​រងគ្រោះ​ពេញ​មួយ​ទំហឹង ប៉ើង​ជិត ៦ ម៉ែត្រ បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​។ រីឯ​រថយន្ត​បង្ក ក្រោយពី​បុក​ស្ត្រី​រងគ្រោះ​ហើយ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​ស្រ​ម៉ោ​ល​តែម្តង​៕

ប្រភពៈ CEN

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top