Breaking News: បើករថយន្តបុកម៉ូតូ របួសធ្ងន់បុរសម្នាក់ « i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ


លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក


Saturday, July 13, 2013

បើករថយន្តបុកម៉ូតូ របួសធ្ងន់បុរសម្នាក់

Posted by sovanmony  |  at  10:31 PM

ភ្នំពេញ: រថយន្ត​បើក​បុក​ម៉ូតូ របួសធ្ងន់​បុរស​ម្នាក់ ហើយ​រថយន្ត​នោះបាន​បើក​គេច​បាត់ស្រមោល កាលពី​វេលា​ម៉ោង ១១ និង ១០​នាទី​យប់​ថ្ងៃទី​១៣ កក្កដា ២០១៣ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​ប្រាប់ថា បុរស​រងរបួស​ធ្ងន់​ធ្ង​រ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1A-9110 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កែង​ផ្លូវ​លេខ​៩០ ក៏ត្រូវ​រថយន្ត​ស្តា​រិច ពណ៌​ខ្មៅ អត់​ចាំ​ស្លាក​លេខ ដែល​ធ្វើដំណើរ​ពី​លិច​មក​កើត​តាមផ្លូវ​៩០ បើក​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់​។ រថយន្ត​បង្ក​បាន​បើក​ឡើងទៅ​គល់ស្ពាន​ជ្រោយចង្វា​បាត់ស្រមោល​តែម្តង​។ បុរសរងគ្រោះ ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕​

ប្រភពៈ CEN

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top