ក្រុមហ៊ុន Nokia
បានចេញទូរស័ព្ទថ្មីមួយជាមួយនឹងកាមេរ៉ាទំហំ ៤១ មេហ្គាភិចសែល
ដែលខ្លួនអះអាងថា អាចកត់ត្រា
“សេចក្តីលំអិតដែលគេមិនធ្លាប់គិតថាអាចទៅរួច
ពីទូរស័ព្ទស្មាតហ្វូនមួយ” ។
ក្រុមហ៊ុននេះបាន និយាយថា អតិថិជននឹងអាចពង្រីករូបភាព ឬ ហ្ស៊ូម (Zoom) និង រៀបចំស៊ុមរូបថតខ្លួនឡើងវិញ ដោយមិនបារម្ភពី ការប៉ះពាល់ដល់គុណភាពរូបភាព នោះទេ ។
ក្រុមអ្នកវិភាគដែល
បានធ្វើតេស្តសាកល្បងលើទូរស័ព្ទនេះបាន និយាយថា
គ្មានអ្វីគួរឲ្យសង្ស័យ នោះទេ
នេះគឺជាកាមេរ៉ាស្មាតហ្វូនល្អដាច់គេលើទីផ្សារ ។
ប៉ុន្តែពួកគេបន្ថែមថា នេះមិនអាចធានាបានថា
ទូរស័ព្ទនេះនឹងក្លាយជាទូរស័ព្ទលក់ដាច់បំផុត នោះទេ ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC
ថ្មីៗនេះបានអនុវត្តការស្ទង់មតិរបស់ម្ចាស់ស្មាតហ្វូន
ក្នុងប្រទេស ចំនួន ២៥
ដើម្បីកំណត់ថាកត្តាអ្វីទៅដែលនឹងជម្រុញដល់ការទិញក្នុងពេលអនាគត ។
លទ្ធផលស្រាវជ្រាវបានដាក់ Resolution របស់កាមេរ៉ា
ស្ថិតក្នុងលំដាប់លេខ ១៥ ក្នុងចំណោមលក្ខណៈពិសេសៗចំនួន ២៣ ។
គុណភាពសម្លេងអូឌីយ៉ូ អាយុកាលថ្ម សន្តិសុខរបស់ទូរស័ព្ទ និង
ការឆែកមើលអ៊ីនធឺណេត បាន
ស្ថិតក្នុងលំដាប់កំពូលនៃការស្ទង់មតិនេះ ។
លោក Francisco Jeronimo
អ្នកវិភាគទូរស័ព្ទដៃនៅក្រុមហ៊ុនខាងលើបានប្រាប់ BBC ថា
“មនុស្សភាគច្រើនគ្រាន់តែក្រឡេកមើលរូបថតរបស់ខ្លួន នៅលើទូរស័ព្ទ
ស្មាតហ្វូន របស់ខ្លួន ឬតាមរយៈបណ្តាញសង្គម នៅលើកុំព្យូទ័រ
ហើយទាក់ទងរូបភាពនេះ
ក្រុមហ៊ុនលក់ទូរស័ព្ទជាច្រើនបានផ្តល់នូវគុណភាពដ៏ល្អរួចទៅហើយ” ។
លោក បន្តថា “Nokia
ត្រូវបញ្ចុះបញ្ចូលអតិថិជនថា
ទូរស័ព្ទថ្មីនេះមានសមត្ថភាពខ្ពស់ជាងទូរស័ព្ទដទៃ ក្នុងស្ថានភាព
ដែលមានពន្លឺតិច
បើមិនដូច្នោះទេពួកគេនឹងបានត្រឹមតែកត់សម្គាល់ឃើញភាពខុសគ្នា
នៅពេលដែលពួកគេហ្ស៊ូមរូបភាព នៅលើអេក្រង់ដ៏ធំមួយ ឬ
ព្រីនចេញជាសន្លឹករូបថតប៉ុណ្ណោះ” ។
ក្រៅពីកាមេរ៉ាទំហំ ៤១
មេហ្គាភិចសែល ទូរស័ព្ទ Lumia 1020 ដែលមានតម្លៃ ៣០០ ដុល្លារ
(តម្លៃក្នុងកិច្ចសន្យាបង់រំលោះនៅអាមេរិក) នេះ មានកញ្ចក់ប្រភេទ
AMOLED ទំហំ ៤,៥ អ៊ីញ, ប្រព័ន្ធដំណើរការ Dual-Core ប្រភេទ Snapdragon
ល្បឿន ១,៥ GHz, មែមម៉ូរីក្នុងតួ ៣២ GB, Ram ២ GB,
និងប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ៕
ប្រភពៈ ខេមបូឌាផេក

About the Author