មជ្ឈមណ្ឌលប្រកាសអាសន្នកោះ
តៃវ៉ាន់បានប្រកាសអាសន្ននៅទូទាំងកោះ
អំពីខ្យល់ព្យុះជាទ្រង់ទ្រាយធំ បានបក់
បោកចូលដល់កោះនេះនាព្រឹកថ្ងៃទី១៣ កក្កដា ដែលមានឈ្មោះ Soulik
បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់អាយុជីវិត និង
រាប់ពាន់នាក់ត្រូវភៀសខ្លួនជាបន្ទាន់ ។
តាមរបាយការណ៍នៃមជ្ឈមណ្ឌល ប្រកាសអាសន្នកោះតៃវ៉ាន់បញ្ជាក់ថា ប៉ូលិសម្នាក់នៅទីក្រុងតៃប៉ិ បាត់បង់
ជីវិត ពេលខ្យល់ព្យុះចូលមកដល់ដីគោក ។
ក្នុងពេលជាមួយគ្នានោះពលរដ្ឋប្រមាណ
៥ពាន់នាក់ផ្សេងទៀតនៅតំបន់ភាគខាង ត្បូងត្រូវភៀសខ្លួនជាបន្ទាន់
ដោយភ័យ ខ្លាចភ្លៀងធ្លាក់ខ្លាំងបង្កឱ្យបាក់ដី ។
បណ្ដាសាលារៀន ទីតាំងសំខាន់ៗ
នានាត្រូវបិទទ្វារ ។ ខ្យល់ព្យុះបានធ្វើឱ្យ
ចរាចរនានានៅតៃវ៉ាន់ត្រូវជាប់គាំងទាំង ស្រុង ។
ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ China Ariline បានលុបចោលជើងហោះ
ហើររហូតដល់១១៣ជើង ។
កន្លងមកតៃវ៉ាន់ទទួលរងការវាយ
ប្រហារដោយខ្យល់ព្យុះរាប់មិនអស់ ក្នុង នោះមានខ្យល់ព្យុះមរកត
កាលពីខែ សីហា ២០០៩ សម្លាប់មនុស្ស៦០០ នាក់ ។
ក្រុមអ្នកឯកទេសវាយតម្លៃថា ខ្យល់ ព្យុះ Soulik
មានល្បឿនខ្យល់លឿនដូច ខ្យល់ព្យុះ Herb ឆ្នាំ១៩៩៦ សម្លាប់មនុស្ស
៥១នាក់ និង២២នាក់បាត់ខ្លួន ៕
ប្រភពៈ នគរវត្ត

About the Author