កាលពីប៉ុន្មានថ្ងៃមុននេះនៅប្រទេសកាណាដា
ជួបរឿងយ៉ាងចំឡែកមួយដែលមិនធ្លាប់ជួបប្រទះពីមុនមកទេ គឺមានបុរសម្នាក់ដែលជាចោរ
បានលួចចូលផ្ទះគេដើម្បីចៀនពងទាហូប។ តាមប្រភពព៌តមានបានអោយដឹងថា
កាលពីវេលាម៉ោង៧យប់ថ្ងៃទី ២ ខែ កក្កដា មានបុរសម្នាក់
ទម្លាយបង្អួចចូលផ្ទះបុរសម្នាក់ទាំងអាក្រាតកាយ ។
ហើយអ្វីដែលគេចំឡែកចិត្តនោះគឺ ចោរម្នាក់នោះបានបើកទូរទឹកកក
ដើម្បីយកពងទាមកចៀនហូប ។ តាមការសន្និដ្ឋាន របស់ប៉ូលីស បានអោយដឹងថា
ចោរម្នាក់ប្រហែល ជាមនុស្សញៀនថ្នាំ ព្រោះគេបានបញ្ចេញ អកប្បកិរិយា
មិនប្រក្រតីនោះឡើយ ហើយនៅពេលនេះប៉ូលីស បានឃាត់ខ្លួនចោរម្នាក់
នោះដើម្បីធ្វើការស្រាវជ្រាវជាបន្ត៕

About the Author