ក្រុងប៉ោយប៉ែត ៖ សពនារីបម្រើ
ហាងខារ៉ាអូខេម្នាក់ត្រូវបានអ្នកដាក់មង
ប្រទះឃើញស្លាប់កប់នៅក្នុងគំនរកម្ទេច
កំណាត់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៧ព្រឹកថ្ងៃទី១២
ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងភូមិបាលិលេយ្យ
សង្កាត់-ក្រុងប៉ោយប៉ែត ។
នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ុន សុផានី អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងស្រុកក្រគរ ខេត្ដពាធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នជាមួយនឹងបង ស្រីបង្កើតក្នុងភូមិក្បាលកោះ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
បុរសឈ្មោះប៉េង គន្ថា អាយុ៥៦ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ជាអ្នកដាក់មង និងជាអ្នកប្រទះឃើញ សពនារីរងគ្រោះបាននិយាយថា មុន ពេលដែលគាត់ប្រទះឃើញសាកសព គ្រាដែលរូបគាត់ចុះទៅលើកមងនិង លើកលបដាក់អន្ទង់ស្រាប់តែជះក្លិន ស្អុយយ៉ាងខ្លាំង ។ ពេលនោះគាត់ក៏បាន សម្លឹងរកមើលជុំវិញខ្លួនក៏ឃើញចង្អុល ដៃមួយចេញពីចំណុចកើតហេតុដោយ នឹកស្មានថាជាចង្អុលដៃតុក្កតាក៏ទៅឈ្ងោក មើលទើបដឹងថា ជាម្រាមដៃមនុស្ស ហើមស្អុយរុយរោមធ្វើឱ្យគាត់រត់ស្ទើរ លស់ព្រលឹងហើយរាយការណ៍ទៅសមត្ថ កិច្ចនគរបាលប៉ុស្ដិ៍ភ្លាមៗ ។
នៅកន្លែងកើតហេតុបុរសម្នាក់ទៀត ឈ្មោះមុត រ៉ាវី អាយុ២៤ឆ្នាំ បានឱ្យដឹងថា នារីរងគ្រោះជាអ្នកបម្រើការងារ នៅក្នុងហាងខារ៉ាអូខេពន្លឺនាគទិព្វ២ស្ថិត ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារ កណ្ដាលក្រុងប៉ោយប៉ែត ។ បុរសមុត រ៉ាវី បានអះអាងថា នៅមុនពេលកើត ហេតុនារីរងគ្រោះបានជួលម៉ូតូមួយ គ្រឿងម៉ាកស្គូពីស៊េរីឆ្នាំ២០១៣ ពណ៌ស ជាកម្មសិទ្ធិរបស់ឈ្មោះ ភឿក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ ខាងលើដើម្បីជិះដើរលេងមួយយប់ ។ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីនាងជិះម៉ូតូចេញទៅដើរលេង នោះគឺបាត់ដំណឹងនាងរហូតទើបតែនៅ ព្រឹកថ្ងៃទី១២កក្កដាអ្នកដាក់មងបាន ប្រទះឃើញសាកសពត្រូវគេសម្លាប់ ។
នាយប៉ុស្ដិ៍សង្កាត់ប៉ោយប៉ែតលោក អ៊ឹង សុភារៈ បានសន្និដ្ឋានករណីនេះថា នារីរងគ្រោះត្រូវជនសង្ស័យចាប់នាង រំលោភរួចទើបសម្លាប់ប្លន់យកម៉ូតូ ដែលនាងជួលពីឈ្មោះ ភឿក ជាក្រោយ។ លោកបានឱ្យដឹងថា សាកសពនារីរង គ្រោះពាក់អាវយឺតដៃវែងពណ៌ខ្លាឃ្លោកមានសភាពហើមស្អុយមើលស្ទើរមិន ស្គាល់ ។
ទោះជាយ៉ាងនេះក្ដីមន្ដ្រីនគរបាល ជំនាញដែលធ្វើកោសល្យវិច័យនៅពុំទាន់ អះអាងឱ្យដឹងនៅឡើយទេថាតើនារីរង គ្រោះត្រូវឃាតកប្រើឧបករណ៍អ្វីដើម្បីសម្លាប់ ។ ប៉ុន្ដែមន្ដ្រីនគរបាលម្នាក់នៅ កន្លែងពិនិត្យសាកសពបាននិយាយឱ្យដឹងថា សពនារីរងគ្រោះត្រូវអាក្រាតកាយ នៅល្វែងខាងក្រោមដោយគេសង្ស័យ មុនឃាតកសម្លាប់ប្លន់យកម៉ូតូ គឺជន ល្មើសបានរំលោភនារីរងគ្រោះ ។
ករណីសម្លាប់នារីខារ៉ាអូខេនេះដែរ មន្ដ្រីកងរាជអាវុធហត្ថនិងកម្លាំងនគរ បាលក្រុងប៉ោយប៉ែតបានសហការគ្នា ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់យក មកផ្ដន្ទាទោសតាមច្បាប់ ៕
______________________
ប្រភពព័ត៌មានពី៖ នគវត្ត

About the Author