យ៉ាងហោចណាស់ក៏មានមនុស្ស៦នាក់
បាត់បង់ជីវិត និង១៩២នាក់រងរបួស ក្រោយពេលរថភ្លើងមួយខ្សែបានបើក
ចូលស្ថានីយនៅទីក្រុងប៉ារីស
ប្រទេសបារាំងក្នុងល្បឿនលឿនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ។
ហេតុការណ៍គ្រោះថ្នាក់កើតឡើង
នៅវេលាម៉ោង៥និង១៥នាទីរសៀល ម៉ោងនៅក្នុងតំបន់ នៅជាយក្រុង
Bretigry sur Orge ។ រថភ្លើងមួយខ្សែ នោះ
ធ្វើដំណើរចេញពីទីក្រុងប៉ារីសឆ្ពោះ ទៅកាន់ទីក្រុង លីមូហ្គេស
ក៏ស្រាប់តែ ធ្លាក់កង់ចេញពីផ្លូវដែក ពេលបើកបរ
ក្នុងល្បឿនដល់ទៅ១៣០គីឡូម៉ែត្រក្នុង មួយម៉ោង
ហើយក៏បុកទៅនឹងស្ថានីយ នៅតំបន់ Bretigry ។
គ្រោះថ្នាក់ខាងលើបានសម្លាប់
មនុស្ស៦នាក់ និង១៩២នាក់រងរបួស ។
ភាគច្រើនអ្នកដែលរងរបួសជាអ្នកដែល ធ្វើដំណើរនៅលើរថភ្លើង
និងមនុស្ស មួយចំនួនទៀតដែលឈររង់ចាំរថភ្លើង នៅក្នុងស្ថានីយ ។
អ្នករងរបួស៩នាក់ មានសភាពធ្ងន់ អាចប្រឈមនឹងការ បាត់បង់ជីវិត
។
ប្រភពព័ត៌មាននៅតំបន់កើតហេតុ
បានឱ្យដឹងថា រថភ្លើងបើកបរក្នុងល្បឿន លឿនចូលទៅស្ថានីយ ។
រថភ្លើងដាច់ កន្ទុយជាពីរកំណាត់ មួយកំណាត់បន្ដបើក បរលើផ្លូវដែក
និងមួយកំណាត់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវដែកទៅលើស្ថានីយ ។
លោក Guillanume Pepy ប្រធាន
ក្រុមហ៊ុនចរាចរដឹកជញ្ជូនផ្លូវដែកជាតិ SNCF បានឱ្យដឹងថា
ទូរថភ្លើងចំនួន៦ បានធ្លាក់ចេញពីផ្លូវ ដោយក្នុងនោះ ទូទី៣
និងទី៤ ធ្លាក់ផ្លូវមុន និងអូសទូ៤ផ្សេង
ទៀតនៃរថភ្លើងធ្លាក់ទៅជាមួយ ។ នៅ ពេលដែលគ្រោះថ្នាក់កើតឡើង
មានអ្នក ធ្វើដំណើរនៅលើរថភ្លើងនោះរហូតដល់ ៣៦៥នាក់ ។
ក្រុមជួយសង្គ្រោះបន្ទាន់បានសន្និដ្ឋាន ថា
ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែក្រុមជួយសង្គ្រោះនៅមិន
អាចចូលទៅកៀកទូរថភ្លើងដែលខូចខាត ស្ទើរទាំងស្រុងនោះ ។
ប្រធានាធិបតីបារាំង លោកហ្វ្រាំង
ស័រ ហុលឡេន បានទៅដល់កន្លែងកើត ហេតុភ្លាមៗនោះដែរ
លោកក៏បានរំលែក ទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះបាត់បង់ ជីវិត
និងរបួស ហើយក៏ជំរុញកម្លាំងចិត្ដ
ដល់ក្រុមសង្គ្រោះឱ្យខិតខំបន្ថែមទៀត ។ លោកហុលឡេន បន្ដទៀតថា
មានការ ស្រាវជ្រាវ៣លើកដាច់ដោយឡែកពីគ្នា
បញ្ជាក់ពីមូលហេតុបណ្ដាលឱ្យគ្រោះ ថ្នាក់ខាងលើកើតឡើង ។
រាល់ការធ្វើ ដំណើរនៃរថភ្លើងចេញពីទីក្រុងប៉ារីស ក៏
ត្រូវបានពន្យារដើម្បីត្រួតពិនិត្យផងដែរ ៕
ប្រភពៈ នគរវត្ត

About the Author