
ពួកអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ បាសេឡូណា ឱ្យដឹងថា
ដោយគ្រាន់តែបរិភោគមួយ 1 ounce (៣០ក្រាម) គ្រាប់កៅឡាក់, អាល់ម៉ុន
ឬប្រភេទគ្រាប់មួយចំនួនទាំងសម្បកក្នុងមួយថ្ងៃ
ក៏បង្កើតបានប្រសិទ្ធភាពច្បាស់ក្រឡែត ។
"
របបទទួលទានតមមួយតាមបែបវិទ្យាសាស្ត្រជាមួយនឹងវត្តមានជាប្រចាំរបស់
ពពួកគ្រាប់(ផ្ទុកសារជាតិខ្លាញ់ល្អនិងសារជាតិប្រឆាំងអុកស៊ីតកម្ម
) នឹងជួយអ្នកជំងឺកម្ចាត់ចោលបានទម្ងន់លើស,
បន្ថយគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមប្រភេទ២និងជំងឺសរសៃ ឈាមបេះដូង"
-បណ្ឌិតគ្រីស្ទៀន អានឌ្រីសឡាគូវ៉ា (Christian Andris-Lacueva) ឱ្យដឹង
។
នៅក្នុងការស្រាវជ្រាវ
ពួកអ្នកវិទ្យាសាស្ត្របានអនុវត្តរបបទទទួលទានតមដោយសារអាហារសម្បូរព
ពួកគ្រាប់ក្នុងរយៈពេល១-២សប្តាហ៍សម្រាប់អ្នកជំងឺលើសទម្ងន់២២នាក់
ប្រៀបធៀបជាមួយនឹងក្រុមមួយផ្សេងរួមមានអ្នកជំងឺ
២២នាក់ទទួលទានតមធម្មតា ។ លទ្ធផលបង្ហាញថា អ្នកទទួលទានគ្រាប់២០
ក្រាមក្នុងមួយថ្ងៃ នឹងមានកម្រិត Serotonin ក្នុងទឹកនោមខ្ពស់ជាង ។
ប្រមាណ៩០ភាគរយនៃបរិមាណ
Serotonin របស់សរីរាង្គមានក្នុងពោះវៀន ។
ចំនួននៅសល់ប្រមូលផ្តុំនៅប្រព័ន្ធសរសៃប្រសាទមជ្ឈិម
ជាកន្លែងសម្រួលសភាពចិត្តគំនិតនិងអារម្មណ៍ឆ្ងាញ់មាត់ ។
ភាគច្រើននៃពពួកឱសថពិសេសសម្រាប់ព្យាបាលរោគសោកសៅ
ច្របូកច្របល់សកម្មភាព...សុទ្ធតែត្រូវបានស្ថាបនាដើម្បីផ្លាស់ប្តូរ
កម្រិត Serotonin នេះ ។
បណ្ឌិត Christian សន្និដ្ឋានថា
អាស្រ័យហេតុនេះ
ទស្សនៈទាំងឡាយមុននេះអំពីការកម្ចាត់គ្រាប់ចេញពីរបបទទួលទានតម
ដើម្បីបន្ថយបរិមាណកាឡូរី និងម្សៅគឺ "ខុសឆ្គងទាំងស្រុង" ៕
About the Author