ភ្នំពេញ
៖ អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតីហ៊ុន នាង
បានទទួលមរណភាព នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
ត្រូវនឹងថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ បញ្ចស័ក
ពុទ្ធសករាជ ២៥៥៧ វេលាម៉ោង៤និង១០នាទី ទៀបភ្លឺ
ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ ។ សព
អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង
បានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាននៅភូមិគ្រឹះសម្ដេចអគ្គ
មហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន
រ៉ានី ហ៊ុន សែន លេខ៤១ មហាវិថីព្រះសុរាម្រិត សង្កាត់ ចតុមុខ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃ
ពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៣ ។
នៅពេលនេះពិធីបុណ្យសពរបស់អ្នក ឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង បានប្រព្រឹត្ដទៅតាមទំនៀម ទម្លាប់ប្រពៃណីខ្មែរនៅភូមិគ្រឹះសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ៕
__________________
ប្រភពព័ត៌មានពី៖ នគវត្ត

About the Author