Breaking News: លោក​ សម ​រង្ស៊ី មិន​ទាន់​កំណត់​ថ្ងៃ វិលត្រឡប់​មក​កម្ពុជា បន្ទាប់ពី​ទទួល​ការលើកលែងទោស « i-news168

មើលសកម្មភាពចរាចរ ទាំង១១ទីតាំង នៅទីក្រុងភ្នំពេញ (Live Traffic Cameras) ចុចទីនេះ


លោក​ សម រង្ស៊ី​ នឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៣ នៅវេលា ម៉ោង៩និង៥នាទីព្រឹក


Saturday, July 13, 2013

លោក​ សម ​រង្ស៊ី មិន​ទាន់​កំណត់​ថ្ងៃ វិលត្រឡប់​មក​កម្ពុជា បន្ទាប់ពី​ទទួល​ការលើកលែងទោស

Posted by sovanmony  |  at  10:01 PM

94dc54329e25f79c8a3f66d37ea38c47_M 
ភ្នំពេញ: លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍ថា លោក  សម រង្ស៊ី នៅ​មិនទាន់​កំណត់​ថ្ងៃ​វិលត្រឡប់​មក​កម្ពុជា​នៅឡើយ​ទេ ពីព្រោះ​លោក​ត្រូវ​រៀបចំ​កិច្ចការ​មួយចំនួន​។ ប៉ុន្តែ​ដំណើរ​វិល​ត្រលប់​របស់​លោក​ សម ​រង្ស៊ី គឺ​នៅ​មុន​ថ្ងៃ​បោះឆ្នោត ថ្ងៃ​២៨​កក្កដា​។​
​លោក យឹម សុវណ្ណ បានបញ្ជាក់​ថា “​លិខិត​របស់​ព្រះមហាក្សត្រ បាន​បង្ហាញ​ហើយ​ថា ឯកឧត្តម​ប្រធាន សម រង្ស៊ី មិន​មាន​ទោស​ទេ ហើយ​ថ្ងៃនេះ ( ១២ កក្កដា ) ព្រះមហាក្សត្រ បាន​ឡាយ​ព្រះ​ហត្ថលេខា​លើកលែងទោស​។ នេះ​លិខិត គឺ​បញ្ជាក់ថា ឯកឧត្តម​ប្រធាន មិន​មាន​ទោស​អ្វី​ទាល់តែសោះ​”​។​
​សូម​រម្លឹកថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគា​រជាង ១០​ឆ្នាំ នៅ​ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ការ​ក្លែង​ឯកសារ​សាធារណៈ​លើ​ផែនទី ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​។​
​សូម​រម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រាបបង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ នូវ​សារលិខិត​មួយ​ច្បាប់ ដើម្បី​ទូល​ស្នើ​ព្រះករុណា ព្រះរាជទាន​ទោស​ដល់​លោក សម រង្ស៊ី​។​
​ក្នុង​លិខិត ដែល​ធ្វើឡើង​ចំ​ថ្ងៃ​ឪពុក​របស់​សម្តេច ហ៊ុន សែន គឺ​លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង ទទួលមរណភាព នៅ​វេលា​ទៀបភ្លឺ ថ្ងៃទី​១២​កក្កដា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូលថ្វាយ​ព្រះករុណា​ថា “​ដោយ​យោង​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ ការផ្សះផ្សារ​ជាតិ និង​ដើម្បីឲ្យ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ នេះ ប្រព្រឹត្តទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម និង​ផ្អែក​តាម​លិខិត​ស្នើ​សុំ​ព្រះរាជទាន​លើកលែង​ទោស​របស់​ឯកឧត្តម សម រង្ស៊ី ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះករុណា ជា​អម្ចាស់ ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​លើកលែងទោស ដល់​ឯកឧត្តម សម រង្ស៊ី ដែល​ត្រូវបាន​ផ្តន្ទាទោស តាម​សាលដីកា​ស្ថាពរ លេខ ៣២ ចុះ​ថ្ងៃ​ទី​១ ខែ​មិនា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល និង​សាលដីកា​ស្ថាពរ លេខ ៨៤ ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ របស់​សាលាឧទ្ធរណ៍​”​។​
​យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច ហ៊ុន សែន ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ឡាយព្រះហស្ថលេខា លើ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ លើកលែងទោស​ដល់​លោក សម រង្ស៊ី​។​
​កាលពី​ឆ្នាំ​២០០៦ លោក​ សម ​រង្ស៊ី ក៏​ធ្លាប់​ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែង​ទោស​ម្តង​ហើយ បន្ទាប់ពី​លោក ត្រូវបាន​តុលាការ​កាត់ទោស ក្នុង​រឿង​ប្តឹងផ្តល់​ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ជាមួយ​សម្តេច ហ៊ុន សែន​៕​
ប្រភពពី CEN

About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

Copyright © 2013 i-news168. WP Theme-junkie converted by BloggerTheme9
Blogger template. Proudly Powered by Blogger.
back to top